ក្រុមការងារបច្ចេកទេសផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានបន្តសកម្មភាពធ្វើការត្រួតពិនិត្យថែទាំ និងជួសជុលស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែង


ថៃ្ងពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារបច្ចេកទេសផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានបន្តសកម្មភាពធ្វើការត្រួតពិនិត្យថែទាំ និងជួសជុលស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែង ដែលមានស្ថានីយកំពង់ផែក្រុងព្រះសីហនុ ដែលស្ថិតក្នុងក្រុងព្រះសីហនុ, ស្ថានីយក្រុងកំពត និងស្ថានីយស្ទឹងកែវ ដែលស្ថិតក្នុងខេត្តកំពត។ ក្រុមការងារបាន៖
– ធ្វើការផ្លាស់ប្ដូរឧបករណ៍វាស់កម្ពស់ទឹកសមុទ្រដែលមានបញ្ហាខូច sensor។
– ត្រួតពិនិត្យឧបករណ៍ឡើងវិញបន្ទាប់ពីបានធ្វើការផ្លាស់ប្ដូរដើម្បីប្រាកដថាគ្រប់ប៉ារ៉ាម៉ែត្រមានដំណើរការប្រក្រតី។
– ពិនិត្យ និងសម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង។
– ទាញយកទិន្នន័យពីស្ថានីយដើម្បីបំពេញបន្ថែមទៅកាន់ម៉ាសុីនកុំព្យូទ័រគ្រប់គ្រងទិន្នន័យ។
– កាប់មែកឈើ និងសម្អាតទីធ្លាស្ថានីយជៀសវាងមានផលប៉ះពាល់ទៅលើឧបករណ៍។