អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋស្រុក និងប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបាកាន


ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញសម្ពោធដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញចូលតែមួយ ការិយាល័យប្រជាពលរដ្ឋស្រុក និងប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបាកាន ចំនួន៣រូប។

សមាសភាពមន្ត្រីរាជការ នៃរដ្ឋបាលស្រុកបាកាន ទាំង៣រូប ដែលទទួលបានមុខតំណែងថ្មី រួមមាន៖
១-យោងប្រកាសលេខ៤៦៩២ប្រ.ក ស្តីពីការផ្ទេរភារកិច្ច និងតែងតាំងមន្ត្រីរាជការ របស់ក្រសួងមហាផ្ទៃ ត្រូវបានតែងតាំង លោក សៅ មឿន ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងនៃគណៈអភិបាលស្រុកបាកាន។
២-ប្រកាសលេខ៦៣៥ប្រ.ក របស់ក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ភារកិច្ច លោក វង្ស រ៉ាវី ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ២ ឲ្យកាន់មុខតំណែង ជានាយករដ្ឋបាលសាលាស្រុកបាកាន នៃខេត្តពោធិ៍សាត់។
៣-ប្រកាសលេខ១៩៩៦ប្រ.ក របស់ក្រសួងមហាផ្ទៃ ស្តីពីការទទួលស្គាល់សមាសភាព ប្រធានការិយាល័យប្រជាពលរដ្ឋ ត្រូវបានទទួលស្គាល់ លោក រ៉ម វណ្ណៈ ជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកបាកាន នៃខេត្តពោធិ៍សាត់៕