ឯកឧត្តម ទិន ពន្លក បានដឹកនាំគណ:ប្រតិភូកម្ពុជា ចូលរួមក្នុងសន្និសីទលើកទី៧ ស្តីពីយានយន្តប្រើថាមពលអគ្គិសនី និងបានចែករំលែកជាមួយបណ្តាសមាជិកអាស៊ាន


ទីក្រុងម៉ានីល, នៅថ្ងៃទី១៧ និង១៨ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានដឹកនាំគណ:ប្រតិភូកម្ពុជា ចូលរួមក្នុងសន្និសីទលើកទី៧ ស្តីពីយានយន្តប្រើថាមពលអគ្គិសនី និងបានចែករំលែកជាមួយបណ្តាសមាជិកអាស៊ាន ស្តីពីទស្សនវិស័យកម្ពុជាក្នុងការលើកកំពស់វិស័យយានយន្តថាមពលអគ្គិសនី ដោយផ្តោតលើបញ្ហាប្រឈម កិច្ចខិតខំប្រឹងប្រែងមកទល់បច្ចុប្បន្ន និងជំហានបន្ទាប់របស់កម្ពុជា នៅក្នុងកិច្ចពិភាក្សាមួយស្តីពី ការពិនិត្យមើលលើស្តង់ដាទោចក្រយាន្ត និងត្រីចក្រយានយន្តប្រើថាមពលអគ្គិសនីក្នុងក្របខណ្ឌអាស៊ាន។