គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន


នាព្រឹកថ្ងៃព្រហស្បត្តិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ គណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយ ឯកឧត្តម ប៉ុល លឹម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធរបស់សាលាខេត្ត ក្នុងគោលបំណងជួយជំរុញ និងលើកកម្ពស់ការផ្តល់សេវារដ្ឋបាល ការងារអត្រានុកូលដ្ឋាន និងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ។