អភិបាល ខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩


លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាល ខេត្តកោះកុង បានអញ្ជើញជាធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ ស្តីអំពីបញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយលទ្ធផលការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្តដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ។

លោកជំទាវអភិបាលខេត្ត ស្នើឱ្យមន្ទីរ អង្គភាព ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយអាជ្ញាធរ ក្នុងការអប់រំ ផ្សព្វផ្សាយ ទប់ស្កាត់ និងបង្ក្រាប អោយបានទាន់ពេលវេលា ដើម្បីឈានទៅការកាត់បន្ថយ និងលប់បំបាត់បញ្ហាគ្រឿងញៀន ក្នុងភូមិសាស្ត្រខេត្តកោះកុង។
រីឯការងារដកហូតឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត ត្រូវអនុវត្តអោយបានត្រឹមត្រូវគោលការណ៍ នីតិវិធី ព្រមទាំងច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា៕

ថ្ងៃព្រហស្បតិ៍ ២ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩