វគ្គផ្សព្វផ្សាយពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និសិទ្ធិអំណាច នៃការិយាល័យប្រជាពលរដ្ឋ


វគ្គផ្សព្វផ្សាយពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច និសិទ្ធិអំណាច នៃការិយាល័យប្រជាពលរដ្ឋ ត្រូវបានរៀបចំឡើងនាព្រឹកថ្ងៃទី 18 កក្កដា 2019 ក្រោមអធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ ការិយាល័យប្រជាពលរដ្ឋរាជធានី-ខណ្ឌ គឺជាយន្តការអព្យាក្រឹតមួយ សំរាប់ទទួលនិង សំរុះសំរួលដោះស្រាយបណ្តឹងដែលពាក់ព័ន្ធការផ្តល់សេវាសាធារណ: និង ការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។