ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា ប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុរបស់ សម្តេចភក្ដីប្រធានព្រឹទ្ធសភា នៅវត្តអម្ពរផល ហៅវត្តចុងកោះ


ព្រឹកថ្ងៃសុក្រ ៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ សាយ ចាន់ណាក់ នាយិការង ខុទ្ទកាល័យ សម្តេចប្រធានព្រឹទ្ធសភា ឯកឧត្តម ឈី ហុង ទីប្រឹក្សាសម្ដេចភក្ដី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ និងមន្រ្តី ទីប្រឹក្សា ជំនួយការ បាននាំយកនូវទៀនព្រះវស្សា និងទេយ្យវត្ថុ មាន ៖ ទៀនវស្សា១គូធំ -អង្ករ៥តោន -មី១កេះធំ -ទឹកដោះគោខាប់១កេះ -ស្ករស១បាវ -ទឹកផ្លែឈើ ១០កេះ -ត្រីខ១កេះធំ -ទឹកសុទ្ធ១០កេះ -ថ្នាំពេទ្យ ២០០កញ្ចប់ -ថវិកា ៦លានរៀល សម្រាប់វត្តនិងកីឡាកទូក ង ទៅប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តអម្ពរផល ហៅវត្តចុងកោះ ស្ថិតនៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។