តំណាងគណកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអាល្លឺម៉ង់ បារាំង បែលហ្សិក និង ហូឡង់ ប្រចាំទ្ទ្វីបអឺរ៉ុប និង ក្រុមឆន្ទៈយុវជនឆ្លងដែន ត្រូវបានទទួលជួបសំណេះសំណាលក្រោមអធិបតីភាពលោកជំទាវឧបនាយករដ្ឋមន្រ្តី្ត ម៉ែន សំអន នាថ្ងៃទី ១៤ ខែ មករា ឆ្នាំ២០១៦ នៅភោជនីយដ្ឋានសូរិយា។
ក្នងឱកាសដ៏សប្បាយរីករាយនោះ លោកជំទាវឧបនាយករដ្ឋមន្រ្តី បានជំរាបជូនអំពីសភាពការណ៍ពិត និងសមិទ្ធិផលធំៗដែល រាជរដ្ឋាភិបាល ដឹកនាំ ដោយគណៈបក្សប្រជាជនកម្ពុជាសំរេចបាន ពិសេសគឺកត្តាសន្តិភាព ឯកភាពទឺកដី និង ការអភិវឌ្ឍន៏លើគ្រប់វិស័យ ហើយ គឺដោយសារការដឺកនាំដ៏ ត្រឹមត្រូវ របស់សម្ដេចតេជោ ដែលជានិច្ចកាលតំកល់ប្រយោជន៏រាស្រ្តជាធំ។ ក្នុងឱកាសនោះដែរ តំណាងគណកម្មាធិការ គណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអាល្លឺម៉ង់ បារាំង បែលហ្សិក និង ហូឡង់ ប្រចាំទ្ទ្វីបអឺរ៉ុប និង ក្រុមឆន្ទៈយុវជនឆ្លងដែន ក៏បានរាយការណ៏ជូនអំពីស្ថានភាព ពិតរបស់ បងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស ដែលបានយល់កាន់តែច្បាស់អំពីគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសនយោបាយ ប្រជាភិថុត បោកប្រាស់របស់គណៈបក្សប្រឆាំង ដែលរហូតមកទល់ពេលនេះបងប្អូនលែងមានជំនឿលើបក្សប្រឆាំងតទៅទៀតហើយ។ ពិសេសគឺបន្ទាប់ពីការជួបសំណេះសំណាលជាមួយសម្ដេចតេជោ នៅប្រទេសបារាំង និង ដំណើរបំពេញទស្សនកិច្ច នៅតំបន់អឺរ៉ុបរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត កាលពីពេលថ្មីៗនេះ។
លោកជំទាវ ម៉ែន សំអន អនុញ្ញាតិអោយ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ប្រចាំប្រទេសអាឡឺម៉ង់ ហូឡង់ និងប្រចាំទ្វីបអ៊ឺរ៉ុប ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
