ឯកឧត្តម ចាន់ យុត្ថា បានចុះពិនិត្យទីតាំងស្រូវដែលខ្វះទឹក និងការចុះជួយអន្តរាគមន៍ បូមសង្រ្គោះស្រូវខ្វះទឹក


ថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា ជាប្រធានមុខព្រួញ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានចុះពិនិត្យទីតាំងស្រូវដែលខ្វះទឹក និងការចុះជួយអន្តរាគមន៍ បូមសង្រ្គោះស្រូវខ្វះទឹក នៅស្រុក០២ គឺនៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី បានប្រេីម៉ាស៊ីនធំ ៦៥សេស ចំនួន ១១គ្រឿង ,ស្ថានីយបូមទឹកសម្តេច ហ៊ុន សែន ០២គ្រឿង ទី៥២ និងទី៥៣ និងស្ថានីយបូមទឹកបន្ថែម ០១គ្រឿង សម្រាប់អន្តរាគមន៍លេីដីស្រែដែលខ្វះទឹកសរុប ៧៥៤០ហិកតា។