ឯកឧត្តម ចាន់ យុត្ថា បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវ


ថ្ងៃអាទិត្យ ៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ចាន់ យុត្ថា រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម រួមដំណើរជាមួយ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង អាជ្ញាធរឃុំព្រែកនរិន្ទ បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្រ្គោះស្រូវប្រហែលជាង ៤០០០ហិកតា ជាលទ្ធផលយើងសង្រ្គោះបាន ៣០% ។ ក្នុងនោះដែរក្រុមការងារក៏បានបន្តចុះពិនិត្យមើលការរំលោភដីអាងនៅក្នុងអាងភាស ។ សរុបជារួមបញ្ហាប៉ះពាល់មិនចោទទេ បើបានភ្លៀងដូចពីថ្ងៃម្សិលមិញនៅក្នុងប្រព័ន្ធកំពីងពួយ ។ បើមិនមានភ្លៀងទេយើងអាចធានាបានក្នុងរយៈពេលមួយសប្តាហ៍ទៀត លើកលែងតែតំបន់នៅឆ្ងាយពីប្រព័ន្ធតិចតួចប៉ុណ្ណោះ ។