ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍ (មូលនិធិ ក.ស.ទ. – U.S.O. FUND) លើកទី១២


នារសៀលថ្ងៃច័ន្ទ ០៦រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិកាតព្វកិច្ចសេវាសកលទូរគមនាគមន៍(មូលនិធិ ក.ស.ទ-U.S.O. FUND) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលមូលនិធិ ក.ស.ទ. លើកទី១២ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈស្តីពី៖
១. របាយការណ៍ហិរញ្ញវត្ថុ និងវឌ្ឍនភាពការងារលេខាធិការដ្ឋាន របស់មូលនិធិ ក.ស.ទ.
២. វឌ្ឍនភាព នៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ នៅតាមបណ្តាលខេត្ត និងជាប់ព្រំដែនកម្ពុជា-ថៃ
៣. ការស្នើសុំទូទាត់ជាមុន (Offset) របស់ក្រុមហ៊ុន វៀតធេល សម្រាប់ឆ្នាំ២០១៨
៤. គម្រោងសាកល្បង សម្រាប់ការកាត់បន្ថយគម្លាតឌីជីថល និងជំរុញការបង្កើតមាតិកាឌីជីថល (Digital Content) សម្រាប់ការអភិវឌ្ឍ និងជាប្រយោជន៍នៅតំបន់ជនបទ ស្នើសុំដោយវិទ្យាស្ថានជាតិ NIPTICT៕