នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អញ្ជើញជាអធិបតី ក្នុងពិធីបើកវេទិការយុវជនស្តីពីវិស័យអាកាសចរស៊ីវិល និងឳកាសការងារនៅកម្ពុជា ដោយមានអ្នកចូលរួមពីអង្គការ ក្រុមហ៊ុន និងប្អូនៗនិស្សិតចំនួន ប្រមាណ២០០០នាក់ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។
គោលបំណង នៃវេទិកាយុវជន គឺ៖
– លើកកម្ពស់ការយល់ដឹងអំពីវិស័យអាកាសចរស៊ីវិលកម្ពុជាក្នុងចំណោមយុវជនកម្ពុជា
– ពិនិត្យ និងបង្ហាញពីដំណើរវិវត្តជាប្រវត្តិសាស្រ្ត សមិទ្ធផល និងស្ថានភាពបច្ចុប្បន្ន នៃវិស័យអាកាសចរស៊ីវិលកម្ពុជា
– ប្រមូលគំនិត និងបទពិសោធន៍ និងអនុសាសន៍ និងយុទ្ធសាស្ត្រ សម្រាប់អភិវឌ្ឍនូវបរិស្ថានដែលអនុគ្រោះដល់ការធ្វើឲ្យប្រសើរឡើង នៃវិស័យអាកាសចរស៊ីវិលកម្ពុជា
– ផ្តល់នូវវេទិកាដល់យុវជន ដើម្បីបានស្វែងយល់អំពីវិស័យអាកាសចរស៊ីវិល និងតាមរយៈនេះស្វះស្វែងរកឱកាសការងារក្នុងវិស័យនេះ និង
– ទាក់ទាញការចូលរួមរបស់យុវជនកម្ពុជាក្នុងអាជីពការងារអាកាសចរស៊ីវិល៕