ឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន អញ្ជើញជាអធិបតី កិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់គណៈចលនាមហាជន


លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានគណៈចលនាមហាជន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីវឌ្ឍនភាពរបស់គណៈចលនាមហាជន នៅស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជា ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦។
នាឱកាសនោះលោកជំទាវក៏បានកោរសសើរដល់ស្មារតី និងការប្តេជ្ញារបស់ ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ និងសមាជិក សមាជិការ នៃគណៈចលនាស្ត្រី គណៈចលនាអង្គការ សមាគម និងដៃគូរអភិវឌ្ឍន៍ គណៈចលនាសហជីព និងគណៈចលនាយុវជន បានខិតខំបំពេញការងារសម្រេចបាននូវលទ្ធផលគួរឲ្យកត់សម្គាល់កន្លងមក ។
លោកជំទាវក៏បានមានប្រសាសន៍ថា ៖ ការងារមហាជនគឺមានសារៈសំខាន់ណាស់ វាគឺជាចំណងយ៉ាងជិតស្និតរវាងថ្នាក់ដឹកនាំ និងមហាជន។ ជាពិសេស យើងទាំងអស់គ្នាត្រូវបន្តផ្សព្វផ្សាយនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ត្រូវផ្សព្វផ្សាយសមិទ្ធិផលរបស់រាជារដ្ឋាភិបាលបានសម្រេចកន្លងមក និងភាពជោគជ័យរបស់រាជដ្ឋាភិបាលនៅលើឆាកអន្តរជាតិ រួមទាំង សកម្មភាព ដំណើរទស្សនកិច្ចរបស់រាជរដ្ឋាភិបាលក្នុងការចុះតាមបណ្តាខេត្ត ក្រុង កន្លងមក ដើម្បីស្តាប់នូវការលំបាក និងសំណូមពរ ហើយបានដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។