លោកជំទាវ ភឿង សកុណា អញ្ចើញជួបសំណោះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីអាជ្ញាធរជាតិអប្សរា


រសៀលថ្ងៃច័ន្ទ ៦រោជ ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាអញ្ចើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងសួរសុខទុក្ខ និងស្តាប់សំណូមពរផ្សេងៗ។

នៅក្នុងពិធីជួបសំណេះសំណាលនេះ លោកជំទាវប្រធានបានមានមតិលើកឡើងអំពីការវិវត្ត រីកចម្រើននាពេលបច្ចុប្បន្ននៃអាជ្ញាធរជាតិអប្សរា ការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់អាជ្ញាធរជាតិអប្សរាដើម្បីបញ្ចូលក្របខណ្ឌមន្ត្រីរាជការ ការទទួលបានកិច្ចគាំពារសង្គម ការប្រឈមមួយចំនួនពាក់ព័ន្ធនឹងភារកិច្ចប្រចាំថ្ងៃ និងការងារផ្សេងទៀតដើម្បីពង្រឹងស្មារតីស្រឡាញ់យកចិត្តទុកដាក់ចំពោះតួនាទី និងភារកិច្ចរបស់ខ្លួន៕