លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី ទទួលការជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់បេសកម្មទីភា្នក់ងារសហប្រត្តិការអន្តរជាតិជប៉ុន(JICA)


នៅរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩នេះ លោកជំទាវវេជ្ជ. អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ទទួលការជួបសម្តែងការគួរសម និងពិភាក្សាការងាររបស់បេសកម្មទីភា្នក់ងារសហប្រត្តិការអន្តរជាតិជប៉ុន(JICA) នៅទីស្តីការក្រសួងកិច្ចការនារី ក្នុងគោលបំណងពង្រឹងយន្តការបញ្រ្ជាបយេនឌ័រដើម្បីបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី (WEE) នៅថ្នាក់ក្រោមជាតិ ជាមួយក្រសួង និងមន្ទីរដៃគូ តាមរយៈការស្វែងរកការគាំទ្រមតិ និងសម្របសម្រួលដោយក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី ។