ឯកឧត្តម​ កេីត​ រិទ្ធ បានដឹកនាំកិច្ចប្រជុំពិនិត្យ​លេី ការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ និងពិនិត្យលេីសំណេី​សុំវិសោធនកម្ម


នារសៀលថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឯកឧត្តម​ កេីត​ រិទ្ធ​ រដ្ឋ​លេខាធិការ​ប្រចាំការ​ បានដឹកនាំកិច្ចប្រជុំពិនិត្យ​លេី:
​ ១-​ ការអនុវត្តច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ និងពិនិត្យលេីសំណេី​សុំវិសោធនកម្ម
២-​ សេចក្តីព្រាងច្បាប់ស្តីពីការចាត់ចែងជាបណ្តោះ​អាសន្ននូវវត្ថុចាប់យក។

កិច្ចប្រជុំនេះ​ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង​យុត្តិ​ធម៍​ ប្រធានសាលាដំបូង​ និងព្រះរាជអាជ្ញា​អមសាលាដំបូងរាជធានី​ ខេត្តពាក់ព័ន្ធមួយចំនួន។