អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ ផ្តល់អំណោយដល់ប្រជាពលរដ្ឋនៅឃុំនាងទើត និងឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលជួបនឹងការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ


ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ លោក ភុំ រ៉ាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ស្រុកតំបែ និងជាប្រធានក្រុមការងារចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ តំណាង ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរ រួមនឹងលោក លោកស្រី អនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកា ទៅចែកជូនដល់ប្រជាពលរដ្ឋដែលជួបនឹងការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃចំនួន ២៥ គ្រួសារ ដែលរស់នៅភូមិខ្នុរ ឃុំនាងទើត និងភូមិស្រែវែង ភូមិមេ.ស ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីជួយសម្រាលនូវការលំបាកបានមួយរយៈ។ អំណោយដែលត្រូវចែកដល់ប្រជាពលរដ្ឋចំនួន ២៥គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានមាន អង្ករ មី ត្រីខ ឆៃប៉ូវ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស ក្រម៉ា និងថវិកា លោកប្រធានក៍បានដោះស្រាយគោលការណ៍ ក៣ របស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកតំបែរនៅតាមបណ្តាភូមិក្នុងឃុំនាងទើត និងឃុំទឹកជ្រៅ ចូលបច្ច័យជួយដល់ការសាងសង់សាលាបុណ្យនៅក្នុងភូមិខ្នរ ឃ្មុំនាងទើត ចំនួន ១០០០ដុល្លាអាមេរិក ដាក់លូរំដោះទឹកនៅភូមិស្រែវែង ឃុំទឹកជ្រៅ ចំនួន ៥០០ ដុល្លាអាមេរិក ប្រជាពលដែរបានអញ្ជើញចូលរួមក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១ម៉ឺនរៀល ។
បន្ទាប់មកលោក ភុំ រ៉ា បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោក ឈួន វ៉ាន សមាជិកឃុំនាងទើតដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន និង បានឧបត្ថម្ភថវិកា ៥៨ម៉ឺនរៀលជូនគាត់ផងដែរ សរុបថវិកាចំណាយអស់ ៤លានរៀល និង ១ពាន់៦២០ ដុល្លាអាមេរិក ។