ឯកឧត្ដម រ័ត្ន វិរៈ បានចូលរួមជាអធិបតីក្នុងពិធីរត់ប្រណាំងម៉ារ៉ាតុង ចំងាយ​៥គីឡូម៉ែត្រ​ ដើម្បី​បរិស្ថាន​


នៅព្រឹក​ថ្ងៃអាទិត្យ​ ១២​រោច​ ខែអាសាឍ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស.​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្ដម រ័ត្ន វិរៈ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន​ បានចូលរួមជាអធិបតីក្នុងពិធីរត់ប្រណាំងម៉ារ៉ាតុង ចំងាយ​៥គីឡូម៉ែត្រ​ ដើម្បី​បរិស្ថាន​ ដែលរៀបចំឡើងដោយអង្កការ​WWF នៅខេត្ត​មណ្ឌលគិរី​។ កម្មវិធីនេះរៀបចំឡើងក្នុងគោល​បំណងផ្តល់នូវឱកាសឲ្យសាធារណជនទាំងអស់បានចូលរួម និងបង្ហាញ នូវសកម្មភាពបរិស្ថាន ដែលជាការចូលរួមថែរក្សាធនធានធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ សម្រាប់វប្បធម៌ និងទេសចរណ៍ធម្មជាតិរបស់យើងទាំងអស់គ្នា។