ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹក០១គ្រឿង ដើម្បីអន្តរាគមន៍ជួយបូមទឹកពីប្រភពផ្សេងមកបំពេញបន្ថែមឲ្យអាងទឹកកណ្ដែក


នៅថ្ងៃអាទិត្យ ១២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៩ ក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩ នេះអាងទឹកកណ្ដែកនៅសល់បរិមាណទឹកតិចតួចដោយការបូមជាប្រចាំដើម្បីផលិតជាទឹកស្អាតសម្រាប់ផ្គត់ផ្គង់នៅទីប្រជុំជនក្រុងសំរោង ស្ថិតនៅសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ដោយមានសំណូមពរពីអាជ្ញាធរដែនដី និងមានការព្រួយបារម្ភពីប្រជាពលរដ្ឋអំពីកង្វះខាតទឹកស្អាតប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានបញ្ជូនគ្រឿងចក្រ និងម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេស ០១គ្រឿង ដើម្បីអន្តរាគមន៍ជួយបូមទឹកពីប្រភពផ្សេងមកបំពេញបន្ថែមឲ្យអាងទឹកកណ្ដែកនេះក្នុងគោលបំណងបម្រើឲ្យការងារផ្គត់ផ្គង់បានគ្រប់គ្រាន់ជូនប្រជាពលរដ្ឋ។