ក្រសួងបរិស្ថានគ្រោងរៀបចំសនិ្នបាតការងារនៅដើមខែវិច្ឆិកាឆ្នាំ២០១៩


នាទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមជាអធិបតីនៃកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងបរិស្ថានដើម្បីរៀបចំសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០។

នៅក្នុងឆ្នាំនេះ ក្រសួងបរិស្ថានគ្រោងរៀបចំសន្និបាតបូកសរុបការងារបរិស្ថាន រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីត្រួតពិនិត្យការងាររបស់ក្រសួង និងការដាក់ផែនការអនុវត្តន៍ក្នុងឆ្នាំបន្ទាប់។