កិច្ចប្រជុំស្វែងយល់ពីការអនុវត្តច្បាប់ និងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល


កោះកុង៖ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ លោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង អញ្ជើញស្វាគមន៍ លោក ហ៊ុន ម៉ានី ប្រធានគណ:កម្មាធិការទី៧ ននៃរដ្ឋសភា។

សូមជម្រាបថា គោលបំណងកិច្ចប្រជុំនេះ៖
១-ដើម្បីស្វែងយល់ពីស្ថានការណ៍ជាក់ស្តែង នៃការអនុវត្តច្បាប់ និងការអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តការងារនៃបណ្តាវិស័យដែលសិ្ថតក្នុងសមត្ថកិច្ចរបស់គណ:កម្មការទី៧។

២- ចុះសំណេះសំណាល ផ្តល់អនុសាសន៍ និងសិក្សាពីបញ្ហាប្រឈមផ្សេងៗរបស់មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរធម្មការ និងសាសនា មន្ទីរទេសចរណ៍ និងមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:។
៣-បង្កើនភាពស្និទ្ធស្នាល ជាមួយមន្រ្តីមូលដ្ឋាន និងប្រជាជនតាមរយ:ការជួបពិភាក្សា និងចុះទស្សនកិច្ចសំណេះសំណាល នៅតាមទីតាំងដោយផ្ទាល់៕