គណៈកម្មការទី២ ព្រឹទ្ធសភា​ បានបើកកិច្ចប្រជុំដើម្បីពិភាក្សាអំពីការត្រៀមចុះបេសកកម្មទៅកាន់ខេត្តបន្ទាយមានជ័យ


ថ្ងៃចន្ទ ១៣រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ០៩:០០នាទី គណៈកម្មការទី២ ព្រឹទ្ធសភា​ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ ដើម្បីពិភាក្សាអំពីការត្រៀមចុះបេសកកម្មទៅកាន់ខេត្តបន្ទាយមានជ័យ ក្នុងចន្លោះសម័យប្រជុំព្រឹទ្ធសភា នៅសាលប្រជុំគណៈកម្មការទី២ វិមានព្រឹទ្ធសភា។