ចុះសម្អាតរក្សាអនាម័យបរិស្ថាន ដោយដើរកើបដីខ្សាច់ និងរើសសម្រាមនៅតាមផ្លូវជាតិសំខាន់ៗ ក្នុងក្រុងតាខ្មៅ


នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល សហការជាមួយមន្ទីរពាក់ព័ន្ធក្នុងខេត្ត បានដឹកនាំ មន្ដ្រីជាង២៥០នាក់ ចុះសម្អាត រក្សាអនាម័យបរិស្ថាន ដោយដើរកើបដីខ្សាច់ និងរើសសម្រាមនៅតាមផ្លូវជាតិសំខាន់ៗ ក្នុងក្រុងតាខ្មៅ តាមកំណាត់ផ្លូវជាតិលេខ២១, ២១A,១១៥ និងផ្លូវជាតិលេខ២ ដើម្បីក្រើនរំលឹក ដាស់តឿនដល់ប្រជាពលរដ្ឋ ចូលរួមធ្វើឱ្យទីក្រុងតាខ្មៅ ក្លាយទៅជា ទីក្រុងមួយដ៏ស្អាត គ្មានសម្រាម គ្មានការប្រឡាក់ថ្នល់ ជាទីក្រុងដែលមានភាពទាក់ទាញ សម្រាប់ភ្ញៀវទេសចរណ៍ និងឈានទៅយកបានរំដួល៣ទង នៅពេលអនាគតនោះ នៅចុងសប្តាហ៍ថ្ងៃ អាទិត្យ ទី ២៨ ខែ កក្កដា ឆ្នាំ២០១៩នេះ ។
ក្នុងឱកាសនោះក៏បានចុះអប់រំណែនាំ ដល់អ្នកដែលប្រកបអាជីវកម្មដឹកជញ្ជូនដី, ខ្សាច់ និងសម្ភារសំណង់ផ្សេងៗ ពិសេសដេប៉ូខ្សាច់ទាំង៩កន្លែង នៅក្នុងក្រុងតាខ្មៅ សូមដឹកកុំឱ្យលើសទំងន់ ហើយត្រូវគ្របវេចខ្ចប់ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស កុំឱ្យធ្លាក់ដី, ខ្សាច់ មកលើផ្លូវថ្នល់ ។