ពិធីសំណេះសំណាលជាមួយគណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស នៅខេត្តកំពង់ធំ ព្រះវិហារ និងស្ទឹងត្រែង


ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេស នាថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ នៅខេត្តកំពង់ធំ ព្រះវិហារ និងស្ទឹងត្រែង។

ពិធីនេះរៀបចំឡើងក្នុងគោលដៅដើម្បីឲ្យដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ១៩ សីហា ២០១៩ ប្រព្រឹត្តទៅស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីតួនាទី និងភារកិច្ចរបស់គណៈកម្មការអប្បមាទទូទាំងប្រទេស និងជំនួយការអប្បមាទទូទាំងប្រទេសដល់លោកប្រធានលោកនាយកនាយិកា ដើម្បីក្លាយជាគ្រូឧទ្ទេសអ្នកសម្របសម្រួល និងដើម្បីយកទៅប្រើប្រាស់ក្នុងដំណើរការទៅដោយរលូន និងជោគជ័យដែលអាចឆ្លើយតបទៅនឹងគោលការណ៍៕