ក្រុមការងារមន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍ការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៥កន្លែង


នៅថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារមន្ត្រីបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តរតនគីរី បានចុះធ្វើការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តន៍ការងារកែលម្អ និងថែទាំប្រចាំប្រព័ន្ធធារាសាស្ត្រ ចំនួន ០៥កន្លែង នៅក្នុងខេត្តរួមមាន៖
១.ប្រព័ន្ធធារាសាស្រ្តត្រពាំងច្រេស
២.ប្រព័ន្ធធារាសាស្រ្តល្បាំង១
៣.ប្រព័ន្ធធារាសាស្រ្តអូរតាង
៤.ប្រព័ន្ធធារាសាស្រ្តអូរពូល
៥.ប្រព័ន្ធធារាសាស្រ្តល្បាំង២