ឯកឧត្ដម ប៉ា សុជាតិវង្ស និង ឯកឧត្ដម ឃួង ស្រេង បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១


នារសៀលថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩នេះ ឯកឧត្ដម ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ដឹកនាំដោយឯកឧត្ដម ជា ជេដ្ឋ ស្ដីពី ” ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ “។