ខេត្តកណ្តាល ៖
ព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ នេះ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្ត និង ឯកឧត្តម ង៉ោ សុវណ្ណ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយសង្កាត់ស្វាយរលំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងប្រវែង ៥ ៣២៥ម នៅភូមិលេខ១ក ភូមិលេខ៣ និងភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលខេត្តរង, លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត, អភិបាលក្រុងតាខ្មៅ និងប្រជាពលរដ្ឋ សរុបវត្តមាន ៨០០នាក់។