ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ –ក្នុងឱកាសស្នាក់អាស្រ័យនៅខេត្តព្រះសីហនុ ដើម្បីចូលរួមជាអធិបតីក្នុងពិធីបើកជាផ្លូវ ការនៃពិធីបុណ្យសមុទ្រឆ្នាំ២០១៦ នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា- ចក្រកម្ពុជា បានអញ្ជើញឆ្លៀតពេលទៅសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅតាម សាលា បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យមួយចំនួនទៀត ដើម្បីពិនិត្យអំពីវឌ្ឍនភាព និង ដោះស្រាយ សំណូមពរនានាដែលនៅសេសសល់និងជាតម្រូវការនៃការអភិវឌ្ឍ។
ការអញ្ជើញពិនិត្យវឌ្ឍនភាព និងដំណោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលនៅសេសសល់ សំដៅធ្វើការកែលម្អ មូលដ្ឋានសិក្សាថ្មីៗបន្ថែម ឱ្យកាន់តែប្រសើរឡើងថែមទៀតនៅ ពេលនេះ សម្ដេចតេជោបានសម្រេចផ្ដល់រួមមាន៖
១.សាលាបឋមសិក្សា ហ៊ុន សែន វាលរេញ ស្ថិតក្នុង ភូមិវាលរេញ ឃុំវាលរេញ ស្រុកព្រៃនប់ ដែលនៅក្នុងខណៈនេះ សម្តេចបានមើលឃើញនិងដោះ ស្រាយឆ្លើយតបតាមតម្រូវការថ្មីៗ ដោយសម្រេចផ្តល់ការកសាងអគារសិក្សាថ្មី២ខ្នង ក្នុង១ខ្នងៗ មានកម្ពស់២ជាន់ ២០បន្ទប់ សរុបទាំងពីរខ្នងមាន៤០បន្ទប់។ អគារទីចាត់ការ១ខ្នង ៣បន្ទប់ និងសម្រេចទិញដី១ហិកតា ដើម្បីជីកស្រះក្នុងសាលា និងកសាងផ្លូវបេតុង។
២.វិទ្យាល័យ ហ៊ុន សែន វាលរេញ ស្ថិតក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ផ្តល់ការ កសាងអគារសិក្សា១ខ្នង ៣ជាន់ ស្មើ៦០បន្ទប់ ទីចាត់ការ១ខ្នង៣បន្ទប់ អគារស្នាក់នៅរបស់ គ្រូ១ខ្នង ២ជាន់១០បន្ទប់ និងអគារស្នាក់នៅរបស់សិស្ស ១ខ្នង ២ជាន់ ១០បន្ទប់។
៣.វិទ្យាល័យ ហ៊ុន សែន ព្រៃនប់ ស្ថិត ក្នុងភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ផ្តល់ជូនអគារសិក្សា ១ខ្នង កម្ពស់៤ជាន់ស្មើ៤៨បន្ទប់ ទីចាត់ការ១ខ្នង៣បន្ទប់ ផ្ទះគ្រូ១ខ្នង២ជាន់១០បន្ទប់ និងតារាង បាល់ទាត់ បាល់ទះ។
៤.សាលា បឋមសិក្សាព្រៃនប់ អគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង៣០បន្ទប់ ទីចាត់ការ១ខ្នង ៣បន្ទប់។
៥.សាលាបឋមសិក្សានិងអនុវិទ្យាល័យ ហ៊ុន សែន ឃ្លាំងលើ ស្ថិតក្នុងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ផ្តល់ជូនអគារសិក្សា១ខ្នង កម្ពស់៤ជាន់ស្មើនឹង៤០បន្ទប់ អគារសិក្សា១ខ្នង កម្ពស់៣ជាន់ ១៥បន្ទប់ និងទីចាត់ការ ២ខ្នង ៦បន្ទប់។