កាលពីព្រឹក ថ្ងៃទី៣១ខែ កក្កដា ឆ្នាំ២០១៩ លោក យាវ ដាវី ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ចុះជួយឃុំជ្រោយនាងងួន ស្រុកស្រីស្នំ និងជាតំណាង លោក គង់ ផល្លា ជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយឃុំជ្រោយនាងងួន ស្រុកស្រីស្នំ បាននាំយកបច្ច័យដែលជាការចូលរួមចាប់មគ្គផលរបស់ថ្នាក់ដឹកនាំ និងក្រុមការងារ បាននាំយកបច្ច័យចំនួន ប្រាក់រៀលចំនួន ១ ៩៩៨ ០០០រៀល និងប្រាក់ដុល្លារ ២៣០ដុល្លារ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តគោកក្រោល ក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយនាងងួន។
ថវិកាទាំងនេះ ត្រូវបានក្រុមការងារយកប្រគេនព្រះសង្ឃ ដើម្បីរួមចំណែកមួយក្នុងការកសាងកុដិដែលបានឆេះខូចនារយៈពេលកន្លងមក៕