ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំជ្រោយនាងងួន ស្រុកស្រីស្នំ បាននាំយថវិកាចំនួនជិត ៣លានរៀល ជួយសម្រាប់ការសាងសង់កុដិវត្តគោកក្រោល


កាលពីព្រឹក ថ្ងៃទី​៣១ខែ​ កក្កដា​ ឆ្នាំ​២០១៩ លោក​ យាវ​ ដាវី ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ចុះជួយឃុំជ្រោយនាងងួន ស្រុកស្រីស្នំ និងជាតំណាង លោក គង់​ ផល្លា ជាប្រធានក្រុមការងារគណបក្សខេត្តចុះជួយឃុំជ្រោយ​នាងងួន ស្រុក​ស្រីស្នំ​ បាននាំយកបច្ច័យដែលជាការចូលរួមចាប់មគ្គផលរបស់​ថ្នាក់​ដឹក​នាំ និងក្រុមការងារ​ បាននាំយកបច្ច័យចំនួន ប្រាក់រៀលចំនួន ១ ៩៩៨ ០០០រៀល និងប្រាក់ដុល្លារ ២៣០ដុល្លារ ប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តគោកក្រោល​ ក្នុងភូមិឬស្សីសាញ់ ឃុំជ្រោយ​នាង​ងួន​។

ថវិកាទាំងនេះ ត្រូវបានក្រុមការងារយកប្រគេនព្រះសង្ឃ ដើម្បីរួមចំណែកមួយក្នុងការកសាងកុដិដែលបានឆេះខូចនារយៈពេលកន្លងមក៕