ខេត្តព្រះវិហារ៖នៅព្រឹក,ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ នឹងឯកឧត្តម ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ ដោយមាន ការអមដំណើរដោយ លោកស្នងការនគរបាលខេត្ត លោកប្រធានមន្ទីរធនធានទឹក លោកប្រធានមន្ទីរស្តីទីសារធារណៈការ និងដឹកជញ្ជូន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យស្ថានភាពផ្លូវដែលបានទទួលរងនៅការខូចខាតពីទឹកជំនន់ស្ថិតនៅ ចំណុចភូមិរក្សា ឃុំព្រះឃ្លាំង ស្រុករវៀង ខេត្តព្រះវិហារ ៕
ក្នុងឱកាសនោះដែរ ឯកឧត្តមសូមឲ្យឲ្យអាជ្ញាធរក្រុង/ស្រុក និងមន្ទីរជំនាញត្រូវតាមដាន និងចុះជាប្រចាំពិនិត្យបញ្ហាទឹកជំនន់ នារដូវវស្សា ដែលបង្កផលប៉ះពាល់ដល់ជិវិតមនុស្ស សត្វ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ៕
ឯកឧត្តម ប្រាក់ សុវណ្ណ និង ឯកឧត្តម ស៊ូ សិរី បានចុះពិនិត្យស្ថានភាពផ្លូវដែលបានទទួលរងនៅការខូចខាត ក្នុងស្រុករវៀង ខេត្តព្រះវិហារ
