ឯកឧត្តម ប្រាក់​ សុវណ្ណ និង ឯកឧត្តម ស៊ូ​ សិរី​ បានចុះពិនិត្យស្ថានភាពផ្លូវដែល​បាន​ទទួល​រង​នៅ​ការ​ខូចខាត ក្នុងស្រុក​រវៀង​ ខេត្ត​ព្រះវិហារ​


ខេត្តព្រះវិហារ៖នៅ​ព្រឹក​,ថ្ងៃ​ទី​៣១​ ខែ​កក្កដា​ ឆ្នាំ​២០១៩​ ឯកឧត្តម ប្រាក់​ សុវណ្ណ អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ នឹង​ឯកឧត្តម ស៊ូ​ សិរី​ អភិបាល​រង​ខេត្ត​ព្រះវិហារ​ ដោយ​មាន ការ​អម​ដំណើរ​ដោយ​ ​លោក​ស្នងការ​នគរបាល​ខេត្ត​ លោក​ប្រធាន​មន្ទីរ​ធនធាន​ទឹក​ លោក​ប្រធាន​មន្ទីរ​ស្តី​ទី​សារ​ធារណៈ​ការ​ និង​ដឹក​ជញ្ជូន​ ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ បានចុះពិនិត្យស្ថានភាពផ្លូវដែល​បាន​ទទួល​រង​នៅ​ការ​ខូចខាត​ពី​ទឹក​ជំនន់​ស្ថិតនៅ ចំណុចភូមិ​រក្សា​ ឃុំ​ព្រះ​ឃ្លាំង​ ស្រុក​រវៀង​ ខេត្ត​ព្រះវិហារ​ ៕

ក្នុងឱកាសនោះដែរ​ ឯកឧត្តមសូមឲ្យឲ្យអាជ្ញាធរក្រុង/ស្រុក និងមន្ទីរជំនាញត្រូវតាមដាន និងចុះជាប្រចាំពិនិត្យបញ្ហាទឹកជំនន់ នារដូវវស្សា ដែលបង្កផលប៉ះពាល់ដល់ជិវិតមនុស្ស សត្វ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធនានាផងដែរ៕