លោកជំទាវ បាន ស្រីមុំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា


លោកជំទាវ បាន ស្រីមុំ ” អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ ព្រោះមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលនៅជាមួយប្រជាជនគ្រប់កាលៈទេសៈ មិនបានសន្យាតែធ្វើជូនប្រជាពលរដ្ឋ បានរស់នៅប្រកបដោយសុខសន្តិភាព ស្ថេរភាព វឌ្ឍនភាព និងភាពសុខដុម ” ។
លោកជំទាវបានថ្លែងក្នុងឱកាសអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់អាគារសិក្សា១ខ្នងអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ នេះ នាទីតាំងសាលានៅចំណុចក្បាលឡាន ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។