រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ គណៈប្រតិភូក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភា និងអធិការកិច្ច ដឹកនាំដោយលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រឹទ្ធាចារ្យសិល្បៈ ទេពបញ្ញាកោសល្យ ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានទទួលមរណភាពកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៣ និង ១៣នាទី ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយរោគាពាធ នៅឃុំតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ៕