លោកជំទាវ ម៉ាន ចិន្តា អញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធជាផ្លូវការគម្រោងគេហទំព័រ ងាយ ងាយ (Ngeay Ngeay)


នៅ Factory Phnom Penh នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ លោកជំទាវ ម៉ាន ចិន្តា រដ្ឋលេខាធិការក្រសួងកិច្ចការនារី អញ្ជើញជាអធិបតីក្នុងកម្មវិធីសម្ពោធជាផ្លូវការគម្រោងគេហទំព័រ ងាយ ងាយ (Ngeay Ngeay) ដែលបង្កើតឡើងដោយក្រុមហ៊ុន ស៊ីនអ៊ិនវសមិនគឺជាសហគ្រាសសង្គមដែលបានចុះបញ្ជីពាណិជ្ជកម្មនៅកម្ពុជាក្នុងវិស័យធុរកិច្ចនិងផ្តល់ជាមេរៀនស្តីអំពីការធ្វើអាជីវកម្មនឹងអ្នកដែលមានបំណងធ្វើអាជីវកម្មអោយធំជាងមុន ។ ជាងនេះទៅទៀត គេហទំព័រ ងាយ ងាយ (Ngeay Ngeay) បានរួមចំណែកក្នុងការបណ្តុះបណ្តាលជំនាញធុរកិច្ចដល់ស្តី្រកម្ពុជា តាំងពីឆ្នាំ២០១៥មក រហូតមកដល់ពេលបច្ចុប្បន្ននេះ។