សម្តេចភក្តី សាយ ឈុំ អញ្ជើញព្រលែងកូនត្រី ក្នុងអូរធម្មជាតិ នៅភូមិដំណាក់កកោះ


ព្រឹកថ្ងៃអាទិត្យ ៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០១៩
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមទីប្រឹក្សាជំនួយការ ក្រុមការងារនារីខេត្តកំពង់ស្ពឺ ក្រុមការងារនៃរដ្ឋាបាលជលផលក្រសួងកសិកម្ម … បានអញ្ជើញព្រលែងកូនត្រី ក្នុងអូរធម្មជាតិ ស្ថិតនៅភូមិដំណាក់កកោះ ក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល …។
កូនត្រីចម្រុះ ដែលបានព្រលែង នាឱកាសនោះរួមមាន ៖
– កូនត្រីព្រលូង 10,000ក្បាល
– កូនត្រីប្រា 20,000ក្បាល
– កូនត្រីទីឡាព្យ៉ា12,000ក្បាល
– កូនត្រីរាហូ 4,000ក្បាល
– កូនត្រីអណ្តែងទន់5,000ក្បាល
– កូនត្រីកាបឥណ្ឌា5,000ក្បាល
– កូនត្រីតាកាប៉ោង5,000ក្បាល
– និងកូនត្រីឆ្ពិន 5,000ក្បាល
សរុប មានកូនត្រីចំនួន 66,000 ក្បាល…៕