អភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីសាលាខណ្ឌកំបូល ចុះត្រួតពិនិត្យទីតាំងសាងសង់ឃ្លាំង ២ កន្លែង​


ថ្ងៃព្រហស្បតិ៍​ ១កេីត​ ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី០១​ ខែសីហា​ ឆ្នាំ២០១៩​
លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីសាលាខណ្ឌកំបូល ចុះត្រួតពិនិត្យទីតាំងសាងសង់ឃ្លាំង ២ កន្លែង​ ដែលបានចាក់ដីលុបប្រឡាយហើយប្រជាពលរដ្ឋបានលេីកឡេីងនៅក្នុងវេទិកាសាធារណៈកន្លងមក ស្ថិតនៅភូមិត្រាញ់តាបាញ់​ និងភូមិភ្លេីងឆេះរទេះខាងលិច​ ។

បន្ទាប់ពីការចុះពិនិត្យទីតាំងខាងលេី​ លោកអភិបាលខណ្ឌ​ បានបញ្ជាឲ្យមន្ត្រីសាលាខណ្ឌ​ សង្កាត់​ ត្រូវអញ្ជេីញម្ចាស់ទីតាំងខាងលេីមកជួបប្រជុំដោះស្រាយនៅសាលាខណ្ឌនាថ្ងៃទី០៥​ ខែសីហា​ ឆ្នាំ២០១៩​ ខាងមុខ​ ដេីម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ​ ។