អភិបាល ខេត្តព្រះវិហារ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់អតីតយុទ្ធជន គ្រួសារកងទ័ព គ្រួសារនគរបាលក្រីក្រ តាមខ្សែរបន្ទាត់ កម្ពុជា-ថៃ


ខេត្តព្រះវិហារ៖នៅថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ នេះឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ និងជាប្រធានកិត្តិយស ស.អ.ក ខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនដល់អតីតយុទ្ធជន គ្រួសារកងទ័ព គ្រួសារនគរបាលក្រីក្រ តាមខ្សែរបន្ទាត់ កម្ពុជា-ថៃ ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ចំនួន ៦៥០គ្រួសារ រួមមាន អតីតយុទ្ធជន ចំនួន ២០០ គ្រួសារ គ្រួសារកងទ័ព ចំនួន ៣៥០ គ្រួសារ គ្រួសារនគរបាល ១០០ គ្រួសារ។

ក្នុងកម្មវិធីនេះដែរ អតីតយុទ្ធជនគ្រួសារកងទ័ព គ្រួសារនគរបាលក្រីក្រ ចំនួន ៦៥០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបានថវិកាចំនួន ២០,០០០៛ និងសម្ភារឧបភោគបរិ ភោគមួយចំនួនដូចជា:អង្ករ ៣០kg , មី១កេសតូច , ត្រីខមួយយួរ , កន្ទេលមួយ និងសារ៉ុងមួយ ។