លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ស៊ើយ កែវ


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខ ឯកឧត្តម ស៊ើយ កែវ សមាជិកព្រឹទ្ធសភា អាយុ ៨៣ឆ្នាំ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នាព្រឹកថ្ងៃអង្គារ ៦កើត ខែស្រាពណ៍ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩ រាជធានីភ្នំពេញ ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានសំណេះសំណាលជាមួយក្រុមគ្រួសាររបស់ ឯកឧត្តម ស៊ើយ កែវ ហើយលោកជំទាវក៏បានរំលឹកអំពីការគម្រូវីរៈភាព និងការតស៊ូរបស់ឯកឧត្តមកាលពីអតីតកាល ក្នុងចលនាតស៊ូរំដោះប្រទេស ប្រឆាំងនឹងរបប ប៉ុល ពល ។ លោកជំទាវបានផ្តាំផ្ញើរឲ្យគ្រូពេទ្យឯកទេសទាំងអស់ បន្តជួយយកចិត្តទុកដាក់បន្ថែមទៀតក្នុងការថែទាំ និងព្យាបាលជម្ងឺរបស់ឯកឧត្តម និងបានជូនពរឲ្យ ឯកឧត្តម ឆាប់បានជាសះស្បើយ និងបានត្រលប់ចូលបម្រើការងារជាធម្មតាវិញ ៕