សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា អ្នកស្នេហាជាតិពិតប្រាកដ គឺជាអ្នកចូលរួមសង្គ្រោះជាតិ ក្នុងគ្រាដែលប្រទេសជាតិ មានអាសន្ន។
សម្ដេចពិជ័យសេនា ទៀ បាញ់ សរសេរនៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកផ្លូវការថា ការចូលរួមសង្គ្រោះជាតិ ឱ្យរួចផុតពីភាពឈឺចាប់ ខ្លោចផ្សានៃរបបខ្មែរក្រហម បានឆ្លុះបញ្ចាំងអំពីទឹកចិត្ត ស្នេហាជាតិ របស់វីរជនយើង ដូចពាក្យចាស់ពោលថា ស្គាល់មិត្តល្អ ក្នុងគ្រាក្រ ។
សម្ដេចគូសបញ្ជាក់ថា ក្នុងនាមជាអ្នកស្នេហាជាតិពិតប្រាកដ ច្បាស់ណាស់ថា យើងនឹងចូលរួមសង្គ្រោះជាតិ ក្នុងគ្រាដែលប្រទេសជាតិ មានអាសន្ន ទោះជាត្រូវលះបង់អ្វីៗ គ្រប់យ៉ាង រួមទាំងជីវិត ក៏យើងព្រមធ្វើ ដើម្បីភាពសុខសាន្ត របស់ប្រជាជន និងប្រទេសជាតិ ៕