ការជួសជុលសាងសង់ និងថែទាំ ស្ពាននារដូវភ្លៀងធ្លាក់ជាអាទិភាព ដែលក្រសួងកំពុងតែយកចិត្តទុកដាក់


ដើម្បីធានាការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយសុខសុវត្ថិភាពនារដូវវស្សានេះ មន្ទីរសាធារណការ និងដឹកជញ្ជូនតាមបណ្តាលខេត្តក្រុង នាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធនានាកំពុងយកចិត្តទុកដាក់ក្នុងកិច្ចការជួសជុលសាងសង់ និងថែទាំស្ពាននាពេលបច្ចុប្បន្នដូចខាងក្រោម៖

ស្ពានតាលា ស្ពានក្រគរ ស្ពានអណ្តែនដូន ស្ពានសោម និងស្ពានឆ្លូង ខេត្តក្រចេះ
– សាងសង់ស្ពានតាលា ពីបេតុងសរសៃដែក និងការងាររៀបថ្មការពារបាតស្ពានប្រវែង ២៤ម ទទឹង៨.២ម (លើកំណាត់ផ្លូវខេត្តលេខ៣៧៧ ត្រង់គម ៣១+៣៥០)
– ស្ពានក្រគរ សម្រេចការងារជួសជុលរួចរាល់ ១០០% (លើកំណាត់ផ្លូវខេត្តលេខ៣៧៧ ត្រង់គម ០៧+១៦០ ក្នុងសង្កាត់ក្រគរ)
– ស្ពានអណ្តែនដូន សម្រេចការងារជួសជុលរួចរាល់ ១០០% (លើកំណាត់ផ្លូវខេត្តលេខ៣៧៧ ត្រង់គ.មលេខ០៥+៧០០ ក្នុងសង្កាត់ក្រគរ)
– តាមដាន និងផ្ទៀងផ្ទាត់សំរុតស្ពានសោម (ត្រង់គម ១១៦+៨៨០ លើកំណាត់ផ្លូវខេត្តលេខ២៧៩ ក្នុងភូមិសាស្រ្តស្រុកព្រែកប្រសព្វ)
– ការថែទាំស្ពានដែកបេឡេត៍ ស្ពានឆ្លូង លើកំណាត់ផ្លូវជាតិលេខ៧៣ ស្រុកឆ្លូង

ស្ពានពុទ្រា និងស្ពានអូរតាំងយូ ខេត្តព្រះវិហារ
– ស្ពានដែកបេឡេតិ៍ ស្ពានពុទ្រា (គម 42+000) ត្រូវបានជួសជុល ដោយដំអ័ក្សបញ្ជូលបាន ៣០ អ័ក្ស និងផ្សារកម្រាលដែក
– រៀបចំចងដែក Pile Cap Abutment A1 ស្ពានអូរតាំងយូ (ផ្លូវជាតិលេខ 95 ស្ពាន គម 1+270 ប្រវែង 18ម៉ែត្រ)

ស្ពានអូរគគី ព្រំប្រទល់ខេត្តកំពង់ស្ពឺ​ និង​ខេត្តព្រះសីហនុ
តាមការពិនិត្យនិងវាយតំលៃ​ ស្ថានភាពស្ពានអូរគគី លើផ្លូវជាតិលេខ4 (PK106+800) មិនមានអ្វីធ្ងន់ធ្ងរគួរអោយបារម្ភឡេីយ ដោយបច្ចុប្បន្ននេះ ស្ពាននេះត្រូវបានរៀបចំបិទបំពេញដោយបាវខ្សាច់បណ្តោះអាសន្ន រង់ចាំរាំងភ្លៀងទេីបធ្វេីការជួសជុលសារជាថ្មី។

សូមបញ្ជាក់ផងដែរថា ស្ពានអូរគគី បានទទួលរងគ្រោះដោយសារ​ទឹកហូរ ផ្តាច់ដីក្បាលស្ពាន ដែលធ្វើឲ្យបាក់បង្កាន់ដៃស្ពាន នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ដោយសារមានភ្លៀងធ្លាក់ជោកជាំជាប្រចាំច្រើនថ្ងៃជាប់ៗគ្នា។