ប្រជាពលរដ្ឋភូមិអូរខ្ទីងសម្តែងក្តីសប្បាយរីករាយដែលទទួលបានផ្លូវថ្មីអំណោយរបស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវតំណាងរាស្រ្ត


នៅព្រឹកថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តប៉ៃលិន អមដំណើរដោយឯកឧត្តមប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្ត អាជ្ញាធរខេត្ត ស្នងការនគរបាលខេត្ត និងសហការីយ៍ បានអញ្ជើញជាអធិបតី និងសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង៣,៣០០ម៉ែត្រ សំណង់ស្ពាន ២កន្លែង ព្រមទាំងតបណ្តាញអគ្គិសនីជូនប្រជាពលរដ្ឋភូមិអូរខ្ទីង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដែលជាអំណោយរបស់ឯកឧត្តម អ៊ី ឈាន និងលោកជំទាវ បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលប៉ៃលិន។