ក្រុមការងារមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវាយតម្លៃការខូចខាតប្រព័ន្ធស្រោចស្រពចំនួន ០៣កន្លែង ក្នុងស្រុកត្បូងឃ្មុំ


នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារមន្ត្រីបច្ចេកទេស នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តត្បូងឃ្មុំ បានចុះពិនិត្យវាយតម្លៃការខូចខាតប្រព័ន្ធស្រោចស្រពចំនួន ០៣កន្លែង ដើម្បីជួសជុល និងកែលម្អឡើងវិញមានទីតាំងស្ថិតនៅក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រួមមាន÷
១-ប្រព័ន្ធស្រោចស្រព ព្រែកតាអិត
ស្ថិតនៅក្នុងឃុំបឹងព្រួល
២-ប្រព័ន្ធស្រោចស្រព រូងក្រពើ
ស្ថិតនៅក្នុងឃុំពាមជីលាំង
៣-ប្រព័ន្ធស្រោចស្រព ក្រពើអាយ
ស្ថិតនៅក្នុងឃុំពាមជីលាំង