ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប​ ជួបពិភាក្សាការងារ​ជាមួយប្រតិភូ​អង្គការ​ស្បៀងអាហារពិភពលោក​ World Food Programme)


ថ្ងៃព្រហស្បតិ៍​ ៨​កេីត​ខែស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​២០១៩​ នៅសាលាខេត្តសៀមរាប​ លោក​ ពិន​ ប្រាកដ​ អភិបាលរង​ នៃគណៈអភិបាលខេត្ត​ និងជាតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត​សៀមរាប​ បានជួបពិភាក្សាការងារ​ជាមួយប្រតិភូអង្គការស្បៀងអាហារពិភពលោក​ WFP ដឹកនាំដោយ​ លោកស្រី​ SOPHIA DUNN និងមានការចូលរួមពី​ លោកនាករដ្ឋបាលខេត្ត​ អភិបាល​រងក្រុង​ អនុប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ និងអ្នកពាក់ព័ន្ធ​សរុបចំនួន​ ១២នាក់។

ដោយអង្គ​ការកម្មវិធី​ស្បៀងអាហារពិភពលោក​ បានផ្ដល់អាហារតាមសាលាបឋមសិក្សា​ ចំនួន​៤៥០​ នៅក្នុងខេត្តសៀមរាប​ ហេីយកម្មវិធីនេះ​ បានទទួល​ការ​ឧបត្ថម្ភ​ពីមូលនិធិ​ McGovern-Dole នៃក្រសួងកសិកម្មសហរដ្ឋអាមេរិក​ មានរយៈពេល​ ៣ឆ្នាំ​ គឺចាប់ពីឆ្នាំ២០១៦​-២០១៩​ ដោយហេតុថា​ ឆ្នាំ​២០១៩នេះ​ គឺជសឆ្នាំ​ចុងក្រោយនៃការអនុវត្តកម្មវិធីនេះ​ ហេីយក៏ជាឆ្នាំត្រូវធ្វេីការវាយតម្លៃបញ្ចប់អណត្តិផងដែរ​ ។

លោកអភិបាលរង​ខេត្ត​ ក្នុងនាមក្រុមប្រឹក្សាខេត្ត​ គណៈអភិបាលខេត្ត​ បានថ្លែងអណរគុណលោកស្រី​តំណាង​អង្គការ​កម្មវិធី​ស្បៀងអាហារពិភពលោក​ និងសហការីទាំងអស់​ ព្រមទាំងអ្នកពាក់ព័ន្ធនានា​ ដែលបានខ្នះខ្នែងក្នុងកិច្ចការសប្បុសនេះ។

ក្នុងកិច្ចពិភាក្សាការងារនេះដែរ​ លោកស្រី​តំណាង​អង្គការ​កម្មវិធី​ស្បៀងអាហារពិភពលោក​ ក៏បានសន្យានឹងបន្ដស្វែងរកជំនួយដេីម្បីបន្តជួយ​ឧបត្ថម្ភ​ស្បៀងអាហារដល់កុមារតាមសាលាបឋមសិក្សានៅកម្ពុជារយៈពេល​ ៥ឆ្នាំទៀត​ (២០២០-២០២៤)​ ហេីយក្រសួងអប់រំយុវជន​ និងកីឡា​ បានស្នេីសុំថវិកាពីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ដេីម្បីពង្រីកឲ្យបាន​ ១៤ខេត្ត​ ។

សូមបញ្ជាក់​ថា​ បច្ចុប្បន្ននេះ​អង្គការ​កម្មវិធី​ស្បៀងអាហារពិភពលោក​ WFP បានជួយឧបត្ថម្ភអាហារតាមសាលាបឋមសិក្សាចំនួន​ ៤ខេត្ត​ គឺ​សៀមរាប​ បាត់ដំបង​ និងខេត្តកំពង់ធំ៕