សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


ព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈ៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខៈ
០៣២/១៩ លគ.គក ចុះថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ និងលេខៈ ០៣៤/
១៩ លគ.គក ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ និងការអនុវត្តព្រះរាជក្រឹត្យ៖ នស/រកត/០៨១៩/១២១២ ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ។
២- ពិនិត្យ និងសម្រេចលើបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។
៣- ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។
៤- កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការអង្គប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៤។
ចំពោះរបៀបវារៈទី១ ក្រោយពីបានស្តាប់ ឯកឧត្តមអគ្គលេខាធិការរាយការណ៌ជូនអំពីនីតិវិធីដើម្បីធ្វើឲ្យសម្រេច នូវការផ្លាស់ប្តូរ និងការប្រកាសទទួលស្គាល់ សមាជិកព្រឹទ្ធថ្មីតាមព្រះរាជក្រិត្យៈនស/រកត១ ០៨ ១៩/១២១២ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ និងលិខិតស្នើសុំទាំង២ច្បាប់របស់គណបក្សប្រជាជនកម្ពុជា…អង្គប្រជុំបានអនុម័តយល់ព្រមលើសេចក្តីព្រាងសេចក្តីសម្រេច ព្រមទាំងដាក់បញ្ចូលករណីប្រកាសទទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មីទៅក្នុងរបៀបវារៈសម័យប្រជុំព្រឹទ្ធសភានាពេលខាងមុខ និងនីតិវិធីបន្តដូចដែលឯឧត្តមអគ្គបានរាយការណ៌ជូន…។
ចពោះរបៀបវារៈទី២ អង្គប្រជុំបានស្តាប់របាយការណ៌របស់ឯកឧត្តមអគ្គលេខាធិការអំពីបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន២រូបដែលមានលក្ខណៈសម្បត្តិសមស្រប និងមានឯកសារជូនភ្ជាប់តាមការកំណត់…និងបានស្តាប់មតិពិភាក្សាផ្តល់យោបល់របស់សមាជិកអង្គរួចមក…អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៏ព្រឹទ្ធសភា ក៏បានអនុម័ត យល់ព្រមលើសុពលភាពបេក្ខជនឈរឈ្មោះទាំង២រូបគឺ៖
១-ឯកឧត្តម អ៊ុ សារិទ្ធ និង២-ឯកឧត្តម គង់ សារិទ្ធ…។
ចំពោះរបៀបវារៈទី៣ និងទី៤ អង្គប្រជុំបានអនុម័តយល់ព្រមលើសំណើសុំ កោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ ដែលស្នើឡើងដោយសមាជិកព្រឹទ្ធសភាចំនួន៣០ រូប…ព្រមទាំងបានអនុម័តយល់ព្រមចំពោះកាលបរិច្ឆេទប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៤នព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី ដោយ មានរបៀបវារៈ
១- ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤។
២- ការបោះឆ្នោតជ្រើសតាំង សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន១រូប សម្រាប់ជំនួសសមាជិកដែលនឹងត្រូវបញ្ចប់អាណត្តិ និងអនុម័តសមាសភាពលេខា ធិការអង្គប្រជុំចំនួន២រូបគឺ៖
១-ឯកឧត្តម ជឹម លាវ
២-លោក ជំទាវ ឯម ផលាមុនី