នៅថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ទីប្រឹក្សាសិក្សាគម្រោងប្លង់លម្អិតរបស់កូរ៉េ ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ ចុះពិនិត្យស្ថានភាពការអភិវឌ្ឍន៍របស់វិស័យឯកជននៅក្នុងផ្ទៃអាងទឹកអូរខៃដនដែលស្ថិតក្នុងសង្កាត់និម្មិត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដេីម្បីធ្វេីការកែសម្រួលគម្រោងប្លង់នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ ខេត្តបន្ទាយមានជ័យ ឲ្យស្របទៅនឹងស្ថានភាពជាក់ស្តែងដែលកំពុងកើតនៅក្នុងតំបន់ នេះឆ្លើយតបនឹងជំនន់ឆ្លងដែនអាចកើតឡើងជាយថាហេតុក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពការអភិវឌ្ឍន៍របស់វិស័យឯកជននៅក្នុងផ្ទៃអាងទឹកអូរខៃដន
