ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំមន្ត្រីបច្ចេកទេស ចុះពិនិត្យស្ថានភាពការអភិ​វឌ្ឍន៍របស់វិស័យឯកជន​នៅក្នុងផ្ទៃអាងទឹកអូរខៃដន​


នៅថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំកុរ​ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២​ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេស ទីប្រឹក្សាសិក្សាគម្រោងប្លង់លម្អិតរបស់កូរ៉េ​ ដោយសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ​ ចុះពិនិត្យស្ថានភាពការអភិ​វឌ្ឍន៍របស់វិស័យឯកជន​នៅក្នុងផ្ទៃអាងទឹកអូរខៃដន​ដែលស្ថិតក្នុងសង្កាត់និម្មិត​ ក្រុងប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​។ ដេីម្បីធ្វេីការកែសម្រួលគម្រោងប្លង់នៃគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត​ និងកាត់បន្ថយទឹកជំនន់​ ខេត្តបន្ទាយមានជ័យ​ ឲ្យស្របទៅនឹងស្ថានភាពជាក់ស្តែងដែលកំពុងកើតនៅក្នុងតំបន់ នេះឆ្លើយតបនឹងជំនន់ឆ្លងដែនអាចកើតឡើងជាយថាហេតុក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។