ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីការរៀបចំច្បាប់ស្តីពីសំណង់


នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈប្រតិភូក្រសួងនេះ បានចូលបំភ្លឺជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសំណង់។

កិច្ចប្រជុំនេះ ធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី ដែលភាគីឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដឹកនាំដោយ ឯកឧត្តម គង់ មុនីកា ប្រធានប្តូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

ការកោះអញ្ជើញ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដីចូលបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាល កំពុងតែដាក់ចេញនូវវិធានការនានា ដើម្បីពង្រឹងគុណភាពសំណង់អគារ នៅទូទាំងប្រទេស បន្ទាប់ពីមានករណីរលំបាក់អគារកម្ពស់៧ជាន់នៅខេត្តព្រះសីហនុសម្លាប់មនុស្ស២៨នាក់៕