ឯកឧត្តម ព្រំ សុភមង្គល បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមត្រួតពិនិត្យ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ត


ខេត្តបាត់ដំបង៖ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានអញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីបើកកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមត្រួតពិនិត្យ ប្រចាំឆមាសទី១ និងលើកទិសដៅបន្ត ដែលកិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៣ និង ១៤ ខែសីហា ឆ្នាំ២០១៩ ក្រោមការគាំទ្រថវិកាដោយគម្រោង CFR-III និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តី-បុគ្គលិកនាយកដ្នានបទបញ្ញត្តិ និងត្រួតពិនិត្យ នាយកដ្ឋានរដ្ឋបាលទូទៅ អង្គភាពគ្រប់គ្រងទិន្នន័យអាជ្ញាធរមីន បុគ្កលិកក្រុមត្រួតពិនិត្យ និងមន្រ្តីអង្គការ UNDP សរុបប្រមាណ ៤០រូប។ កិច្ចប្រជុំនេះរៀបចំឡើងដើម្បីតាមដានលទ្ធផលការងារទីវាល និងពិភាក្សាដោះស្រាយបញ្ហាប្រឈមរបស់ក្រុមត្រួតពិនិត្យ ក្នុងការអនុវត្តន៍ការងារកន្លងមក​ និងពិភាក្សាអំពីការប្រើប្រាស់កម្មវិធីគ្រប់គ្រងទិន្នន័យតាម Online។