សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានច្រាំងចោត និង ស្ពាន០៤ផ្សេងទៀតក្នុងខេត្តបាត់ដំបង


សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងពិធី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានច្រាំងចោត ស្ថិតនៅភូមិរូង ឃុំចែងមានជ័យ ស្រុកបាណន់ និងស្ពាន ០៤ផ្សេងទៀត នៅស្រុកសំឡូត ស្រុកបវេល ស្រុកឯកភ្នំ និងស្រុកកំរៀង ខេត្តបាត់ដំបង ជាហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩​ ។